2025-09-06
ទូច សូរិយា
2025-09-06
ទូច សូរិយា
ភ្នំពេញ៖ លោកស្រី Rebecca Hunter នាយកទីផ្សារ នៃក្រុមហ៊ុន Starlink សហរដ្ឋអាម៉េរិក បង្ហាញគោលបំណង ក្នុងការពិនិត្យលទ្ធភាពចូលរួមគាំទ្រលើការភ្ជាប់គម្លាតនៃការតភ្ជាប់ telemedicine e-health និងគាំទ្រសេវាសុខភាពចល័តក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានស្វាគមន៍គំនិតផ្តួចផ្តើមដើម្បីស្វែងយល់ពីរបៀបដែលភាពជាដៃគូនេះអាចពង្រឹងការតភ្ជាប់ ពង្រឹងការផ្តល់សេវាថែទាំសុខភាព និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៅក្នុងប្រទេសកម្ពុជា ដែលទីបំផុតផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់។
គួរបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រសក្ដានុពលនៃការអភិវឌ្ឍន៍ បច្ចេកវិទ្យាតភ្ជាប់ (Connectivity) ឌីជីថល ក្នុងការ ការផ្តល់សេវាសំខាន់ៗ នៅក្នុងវិស័យសុខាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី