2024-10-27
ទូច សូរិយា
2024-10-27
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគដែលទើបចាប់ផ្ដើមរៀនវិនិយោគដំបូង ដែលចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន អាចពង្រីកនូវការវិនិយោគ ដើម្បីបង្កើតចំណូលអកម្មបន្ថែមទៀតតាមរយៈទីផ្សារមូលប ត្រ។
នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ «អ្នកវិនិយោគិន គួរចាប់ផ្តើមវិនិយោគឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមរយៈការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់យកមកវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត»។ ជាមួយគ្នានេះ ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនចាស់មានការអត់ធ្មត់បន្តិចទៀត ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន ព្រោះភាគហ៊ុនភាគច្រើននៅធូរថ្លៃ និងមិនទាន់អាចរកប្រាក់ចំណេញពីទីផ្សារបានទេ ប៉ុន្តែវិនិយោគិន ដែលអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើននាពេលខាងមុខ។
ឯកឧត្តមបណ្ឌិតសកាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរំលេចថា៖ «ការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយដល់សាធារណជន នាពេលនេះ នឹងបង្កើនទំនុកចិត្តដល់វិនិយោគិន តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករទីផ្សារ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះពុម្ភផ្សាយ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ពិសេសផ្តល់ឱកាសក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារមូលបត្រ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទុនវិនិយោគ និងការគ្រប់គ្រងហានិភ័យ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី