SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៤ រដ្ឋាភិបាល គ្រោងអនុវត្តការប្រមូលថវិកាថ្នាក់ជាតិឱ្យបាន ៧,៣ពាន់លានដុល្លារ


ឆ្នាំ២០២៤ រដ្ឋាភិបាល គ្រោងអនុវត្តការប្រមូលថវិកាថ្នាក់ជាតិឱ្យបាន ៧,៣ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងនឹងអនុវត្តការប្រមូលថវិកាថ្នាក់ជាតិឱ្យបានចំនួន ២៩ ៨៩៦ ប៊ីលានរៀល ប្រមាណ ៧,៣ពាន់លានដុល្លារ ស្មើនឹង ២០,៩១ភាគរយ នៃផ.ស.ស. (ផលិតផលក្នុងស្រុកសរុប) ក្នុងឆ្នាំ២០២៤។ នេះបើតាមសារាចរណែនាំស្តីពី«ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤»។

សារាចរណែនាំដែលមានកម្រាស់៣៣ទំព័រ ចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ត្រង់ចំណុចការអនុវត្តការប្រមូលចំណូលថវិកា បានសរសេរបញ្ជាក់ថា ចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានចំនួន ២៨ ៨៣៦ ប៊ីលានរៀល ស្មើនឹង ២០,១៧ ភាគរយ នៃផ.ស.ស. មានការកើនឡើង ១២,៨ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣។

ចំពោះ ចំណូលសារពើពន្ធ ត្រូវសម្រេចឱ្យបានចំនួន ២៥ ៧៥៩ ប៊ីលានរៀល ១៨,០២ភាគរយ នៃផ.ស.ស. មានការកើនឡើង ១០ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៣។ ក្នុងនោះ ចំណូលគយនិងរដ្ឋាករ ត្រូវបានគ្រោងចំនួន ១១ ១១៨ ប៊ីលានរៀល ត្រូវជា ៧,៧៨ភាគរយ នៃ ផ.ស.ស. គឺមានការថយចុះ ០,២ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣ ខណៈដែលចំណូលពន្ធដារ ត្រូវបានគ្រោងចំនួន ១៤ ៦៤១ ប៊ីលានរៀល ត្រូវជា ១០,២៤ភាគរយ នៃ ផ.ស.ស. គឺមានការកើនឡើង ១៩,២ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣ ក្នុងពេលដែលនៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលមិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធនោះទេ។

ចំណែកឯ ចំណូលមិនមែនសារពើពន្ធ គ្រោងប្រមូលចំនួន ៣ ០៧៧ប៊ីលានរៀល ស្មើនឹង ២, ១៥ភាគរយ នៃផ.ស.ស. ក្នុងឆ្នាំ២០២៤ គឺមានការកើនឡើង ៤៣,៦ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣។

ដោយឡែក ចំណូលផ្សេងៗទៀត រដ្ឋគ្រោងប្រមូលចំនួន ១ ០៦០ ប៊ីលានរៀល ស្មើនឹង ០, ៧៤ភាគរយ នៃផ.ស.ស. ដែលក្នុងនោះរួមមាន៖ ចំណូលផ្សេងៗក្នុងប្រទេស ដែលមានប្រភពពីការសងត្រឡប់មកវិញនូវប្រាក់ដើមពីសហគ្រាស សាធារណៈរបស់រដ្ឋ ត្រូវបានគ្រោងប្រមូលចំនួន ៣៦៣ ប៊ីលានរៀល ស្មើនឹង ០,២៥ភាគរយ នៃ ផ.ស.ស. និងចំណូលផ្សេងៗក្រៅប្រទេស ត្រូវសម្រេចឱ្យបានចំនួន ៦៩៦ ប៊ីលានរៀល៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599