SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តកំពត ផលិតអំបិលជាមធ្យមបានពី ៧-១០ម៉ឺនតោន ក្នុងមួយឆ្នាំ


ខេត្តកំពត ផលិតអំបិលជាមធ្យមបានពី ៧-១០ម៉ឺនតោន ក្នុងមួយឆ្នាំ
A+ A-

ភ្នំពេញ៖ ទិន្នផលអំបិលដែលផលិតជាមធ្យមប្រចាំឆ្នាំក្នុងខេត្តកំពត បានប្រមានពី ៧-១០ម៉ឺនតោន ក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាស ឯកឧត្តមបណ្ឌិត កៅ ថាច ចុះជួបសហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិតនិងកែច្នៃអំបិលធម្មជាតិ និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ពិសេសទៅសហគមន៍អ៊ឺរ៉ុប ឯកឧត្តម បានសរសើរលើការផលិត និងកែច្នៃអំបិលប្រកបដោយស្តង់ដាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយគំាទ្រផលិតផលអំបិលកំពតផងដែរ។

សូមជម្រាបថា សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ កំពុងផលិតអំបិលចំនួន ៣ប្រភេទ គឺអំបិលម៉ត់ អំបិលគ្រូស និងផ្កាអំបិល ដែលត្រូវបានទទួលស្គាល់ដោយប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និង ប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015 និងមានប្រជាកសិករជាអ្នកផលិតអំបិល ដែលជាសមាជិកប្រមាណ ២០គ្រួសារ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី