SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ថោ ជេដ្ឋា​ អញ្ជើញ​ចុះសួរសុខទុក្ខ នាំយកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀស ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ


ឯកឧត្តម ថោ ជេដ្ឋា​ អញ្ជើញ​ចុះសួរសុខទុក្ខ នាំយកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀស ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ ដែលជម្លៀសពីតំបន់ព្រំដែនមកកាន់ទីតាំងមានសុវត្ថិភាព ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងការអញ្ជើញ​ ដឹកនាំប្រតិភូក្រសួងនិងមន្ទីររាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប​ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹក ឯកឧត្តម ថោ ជេដ្ឋា​ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យពីការប្រយុទ្ធគ្នា ដែលជាផ្នែកមួយជួយសម្រួលទុកឱកាសឱ្យកងទ័ពនៅសមរភូមិការពារទឹកដី ដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។

​ក្នុងគោលបំណង កាត់បន្ថយទុក្ខលំបាករបស់ បងប្អូនប្រជាពលរដ្ឋ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងភូមិឋានរបស់ពួកគាត់ ដោយធ្វើការភៀសខ្លួនទៅកាន់ជំរំភៀសសឹក ទីតាំងសុវត្ថិភាព​ ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ​បាននាំយកអំណោយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលក្នុងនោះរួមមាន៖ ​ត្រីងៀត សាច់ក្រក សាច់ជ្រូកផាត់ ត្រសក់ចាវ ឆៃប៉ូវ កាពិ ប៊ីចេង ស្ករត្នោត ទឹកបរិសុទ្ធ សម្លៀកបំពាក់មនុស្សចាស់ អាវក្មេង អាវរងា សារុង កន្សែង ក្រមា ភួយ មុង ខ្នើយ កន្ទេល តង់ ធុងដាក់ទឹក និងសម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី