2025-05-18
គិត បុប្ផា
2025-05-18
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Adrian Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម នៃគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ របស់សភាសហរដ្ឋអាម៉េរិក គាំទ្រក្នុងការបង្កើនការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសលើវិស័យដែលជាអាទិភាពរួមគ្នា។
ឯកឧត្តម Adrian Smith ក៏បានបង្ហាញការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ។ ក្នុងកិច្ចពិភាក្សា កាលពីទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងអំពីកត្តាអំណោយផល និងភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនធំៗសហរដ្ឋអាម៉េរិកផងដែរ។
កត្តាអំណោយផល និងភាពទាក់ទាញរបស់កម្ពុជា ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងនោះ រួមមានកម្ឡាំងពលកម្មវ័យក្មេង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។ ជាសក្ខីកម្មជាក់ស្ដែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញអំពីក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិក ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានិងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី