SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

AMRO ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងខ្ពស់មួយកម្រិតទៀតនៅឆ្នាំ២០២៥


AMRO ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងខ្ពស់មួយកម្រិតទៀតនៅឆ្នាំ២០២៥
ធនាគារ-ហិរញ្ញវត្ថុ

2024-05-15

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-05-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតនៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ បានបង្ហាញថា អតិផរណា នឹងបន្តមានកម្រិតទាបត្រឹម ២,៥% នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

បន្ទាប់ពីបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងប្រឈមហានិភ័យមួយចំនួន ដូចជា ហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក, ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី បានអរគុណដល់ក្រុមបេសកកម្មដែលតែងតែជួយតាមដាន វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាប់ជាប្រចាំ ចេញរបាយការណ៍លម្អិតរបស់ក្រុមបេសកកម្ម និងបានផ្តល់អនុសាសន៍គោលនយោបាយ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី