SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានចក្ខុវិស័យកែច្នៃអនុផលស្វាយចន្ទីសម្រេចឱ្យបាន ២៥%នៅឆ្នាំ២០២៧


កម្ពុជា មានចក្ខុវិស័យកែច្នៃអនុផលស្វាយចន្ទីសម្រេចឱ្យបាន ២៥%នៅឆ្នាំ២០២៧
A+ A-

ភ្នំពេញ៖ កម្ពុជា មានចក្ខុវិស័យកែច្នៃអនុផលស្វាយចន្ទី សម្រេចឱ្យបាន ២៥%នៅឆ្នាំ២០២៧

និងយ៉ាងតិច ៥០%នៅឆ្នាំ២០៣២ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក។ ជាមួយគ្នានេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទីបាន បានដាក់ចេញនូវគោលដៅចម្បងចំនួន៣ មានដូចជា៖ ទី១.លើកកម្ពស់ទិន្នផលនៃការផលិតនិងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង។

រីឯ ទី២.ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងទី៣.ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួល ពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។ យុទ្ធសាស្រ្តគន្លឹះ ដើម្បីសម្រេចនូវចក្ខុវិស័យនេះ គឺត្រូវផ្តោតសំខាន់លើការលើកកម្ពស់ផលិតភាពនៃវិស័យស្វាយចន្ទី ដោយយកចិត្តទុកដាក់ ជំរុញកែលម្អការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗប្រកបដោយនវានុវត្តន៍ការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ។

ដើម្បីរក្សាកំណើនឱ្យមានចីរភាពលើវិស័យស្វាយចន្ទី គឺចាំបាច់ត្រូវជំរុញឱ្យមានកំណើននៃការដាំដុះ ដោយប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ ធន់នឹងការបំផ្លាញពីសមាសភាពចង្រៃនិងការប្រែប្រួលអាកាសធាតុ និងមានកម្រិតសំណល់គីមីអប្បបរមា អនុលោមទៅតាមស្តង់ដារបស់ប្រទេសនាំចូល។ជាមួយគ្នានេះ ការរៀបចំផែនការដាំដុះទៅតាមតម្រូវការទីផ្សារ គឺត្រូវការកំណត់តំបន់ដាំដុះ ការកែលម្អការគ្រប់គ្រងនិងការប្រើប្រាស់ដី ការពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យពូជដំណាំ ការកែលម្អប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់យន្តូបនីយកម្ម កសិកម្មនិងបច្ចេកវិទ្យាក្រោយប្រមូលផលឱ្យបានល្អប្រសើរ៕

ប្រភពពីសៀវភៅ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី