2024-12-20
ទូច សូរិយា
2024-12-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅឆ្នាំ២០២៤នេះ កម្ពុជាបានប្រមូលផលស្រូវប្រមាណ ១៣លានតោន ដែលលើសឆ្នាំ២០២៣ ចំនួនប្រមាណកន្លះលានតោន និងលើសកាលពី ៥ឆ្នាំមុន ប្រមាណ ៣លានតោន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបន្តថា ជាទូទៅកម្ពុជា ផលិតស្រូវលើសពីតម្រូវការក្នុងស្រុកប្រមាណ ៦លានតោន ឬស្មើនឹង ៥០%។
តាមការចុះផ្សាយលើគណនីផ្លូវការរបស់រដ្ឋលេខាធិការក្រសួងកសិកម្ម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ការប្រមូលផលស្រូវសរុបប្រមាណ ១៣លានតោននេះ ជាជោគជ័យដ៏ធំមួយនៃផ្នែកផលិតកម្មស្រូវ ក្នុងការធានាបាននូវសន្តិសុខស្បៀងជូនពលរដ្ឋ និងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញស្រូវអង្ករក្នុងបរិមាណជាមធ្យម ៦លានតោន។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា គិតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤នេះ កម្ពុជា ប្រមូលផលស្រូវបានជាង ១២លានតោន ឬស្មើនឹងជាង ៩០%នៃបរិមាណផលត្រូវប្រមូលសរុប។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបន្ថែមថា បច្ចុប្បន្នយើងកំពុងប្រមូលផលស្រូវចុងរដូវ (Late season rice) ដែលជាប្រភេទស្រូវធ្ងន់ដែលនៅសល់ប្រមាណ ៥០ម៉ឺនតោនទៀត ឬប្រមាណ ៥%នៃផលសរុបប្រចាំឆ្នាំ២០២៤។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា ស្រូវធ្ងន់ ដែលមានតម្រូវការទីផ្សារក្នុងស្រុក គឺមិនសូវមានតម្រូវការនាំចេញទេ ដោយសារភាគច្រើនស្រូវទាំងនោះ បាយមិនសូវទន់ គ្រាប់រាងខ្លី តែចំពោះទីផ្សារអង្ករកម្ពុជានៅក្រៅប្រទេសគេនិយមអង្ករគ្រាប់វែង ដែលមានគុណភាពក្រអូប និងបាយទន់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី