2025-06-04
ទូច សូរិយា
2025-06-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ពង្រីកទំហំនាំចូលផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេកពិសេសពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម លីម ឡោកពិសិដ្ឋ បានជួបពិភាក្សាការងារជាមួយលោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បានពិភាក្សាការងារជាមួយនឹង ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ ក្នុងឱកាសនោះ ឯកឧត្តម SUN Shougang បានវាយតម្លៃខ្ពស់នូវសារសំខាន់ នៃការពង្រឹងទំនាក់ទំនងនេះ និងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី