2025-05-08
ទូច សូរិយា
2025-05-08
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធទូទាត់កម្ពុជា បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់អតិថិជន» លោកជំទាវបណ្ឌិត ជា សិរី បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ។
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្តថា ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ថាបានបង្កើនការផ្តល់សេវហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ពិសេសដល់តំបន់ដាច់ស្រយាល ដែលបានរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយធនាគារកណ្តាលអ៊ីតាលី និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS)៕
នាំមកជូនដោយ