SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ខាតបង់ថវិកាជាង ៣០ម៉ឺនដុល្លារ ពីការឆេះចំការកៅស៊ូប្រមាណជាង ២០ហិកតា


អ្នកឧកញ៉ា ម៉ុង ឫទ្ធី ខាតបង់ថវិកាជាង ៣០ម៉ឺនដុល្លារ ពីការឆេះចំការកៅស៊ូប្រមាណជាង ២០ហិកតា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ចម្ការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ប្រមាណជាង២០ហិកតា ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ការឆាបឆេះចម្ការកៅស៊ូនេះ ធ្វើឱ្យមានការខាតបង់ថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ។

ការឆេះចម្ការកៅស៊ូ ដែលបណ្តាលមកពីប្រជាពលរដ្ឋកាប់រានព្រៃដុត ដោយមិនមានការប្រុងប្រយ័ត្ន បានធ្វើឱ្យឆេះខូចខាតដើមកៅស៊ូចំនួន ១១,២០០ដើម ស្ថិតនៅចំណុចព្រំប្រទល់ឃុំកែវផុស ស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមសំណេររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី២៩ មេសា។

ការឆាបឆេះចម្ការកៅស៊ូដែលមិនងាយនឹងអាចពន្លត់ទាន់ពេលវេលា ហើយធ្វើឱ្យខូចខាតដើមកៅស៊ូជាង១ពាន់ដើម ក្នុងទំហំផ្ទៃដីជាង២០ហិកតានេះ ក៏បណ្តាលមកពីស្ថានភាពអាកាសធាតុឡើងកម្តៅខ្ពស់រហូតដល់ជាង៤០អង្សារផងដែរ។ ក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អង្គភាពស្ថាប័ន និងប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះករណីភ្លើងឆេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី