SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តសិក្សាចុះបញ្ជី«ក្តាមថ្មកោះកុង» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ


អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តសិក្សាចុះបញ្ជី«ក្តាមថ្មកោះកុង» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងពិភាក្សាស្រាវជ្រាវ បន្តអំពីសក្តានុពលក្តាមថ្មកោះកុង ដើម្បីចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ការយល់ព្រមសិក្សាបន្ថែមនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំលោកស្រី WANG Binying អគ្គនាយករងនៃអង្គការ WIPO បន្តស្រាវជ្រាវចុះបញ្ជីក្តាមថ្មកោះកុងជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

ក្រៅពីសំណើបន្តសិក្សាលើក្តាមថ្មកោះកុង ឯកឧត្តម អ៊ុក ប្រជា ក៏បានស្នើសុំឱ្យអង្គការ WIPO បង្កើតម៉ាកសមូហភាព និងម៉ាកវិញ្ញាត្តិកម្ម (Certification Mark) សម្រាប់ផលិតផលអង្កររបស់កម្ពុជាផងដែរ។ លើសពីនេះ ក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា ក៏បានអរគុណអង្គការ WIPO ដែលបានសហការជាមួយកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំច្បាប់ ការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា និងការផ្តល់ប្រព័ន្ធរដ្ឋបាលកម្មសិទ្ធិឧស្សាហកម្ម(IPAS)។

គួរបញ្ជាក់ថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអ្នកជំនាញរបស់អង្គការ WIPO បានស្រាវជ្រាវអំពីសក្តានុពលក្តាមថ្មកោះកុងចំនួន ៣លើករួចមកហើយ ក្រោមកម្មវិធី Post Covid ពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុងនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី