SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ ផ្តល់កម្ចីចំនួន ៥៥លានដុល្លារ ដល់កម្ពុជា សម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ


អាល្លឺម៉ង់ ផ្តល់កម្ចីចំនួន ៥៥លានដុល្លារ ដល់កម្ពុជា សម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អាល្លឺម៉ង់ បានផ្តល់កម្ចីចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥លានដុល្លារអាម៉េរិក ដល់កម្ពុជា ដែលក្នុងនោះទឹកប្រាក់ចំនួន ៣០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧,៥ លានអឺរ៉ូ សម្រាប់គម្រោងនេះជំហានទី៣។

ការផ្តល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្ដាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់។

គម្រោងទាំងពីរជំហាននេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគនេះ នឹងផ្ដោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២ kV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្ដរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ការសាងសង់និងពង្រីកអនុស្ថានីយ៍, ព្រមទាំងការសាងសង់ខ្សែបញ្ចូនក្រោមដី និងប្រព័ន្ធ អាគុយស្ដុកថាមពល។

គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងជំហានទី៣ ដែលត្រូវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ បានឆ្លើយតបនឹងតម្រូវការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម, ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលឱ្យអស់សក្តានុពល ដើម្បីធានាបាននូវសន្តិសុខថាមពល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី