SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រើប្រាស់ឌីជីថល ដើម្បីប្រសិទ្ធភាពការងារ អភិវឌ្ឍន៍វិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យប្រើប្រាស់ឌីជីថល ដើម្បីប្រសិទ្ធភាពការងារ អភិវឌ្ឍន៍វិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ
A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញលើកកម្ពស់ការស្រាវជ្រាវឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។ ការជំរុញរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤-២០២៦ នៅទីស្តីការក្រសួងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់សម្រាប់គ្រប់ជំនាញទាំងអស់ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំនៅតាមបណ្តាខេត្ត។ ក្នុងកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កើនប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តលើការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់យ៉ាងដូច្នេះអំពីសារសំខាន់នៃនវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេស ការពង្រឹងសន្តិសុខឌីជីថល (Cyber Security) ឱ្យមានប្រសិទ្ធិភាពទៅលើកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី