SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យ«សហគមន៍កសិកម្មទំនើបសសី» ចាប់ផ្តើមធ្វើផ្ទះសំណាញ់នៅក្បែរទឹក


រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យ«សហគមន៍កសិកម្មទំនើបសសី» ចាប់ផ្តើមធ្វើផ្ទះសំណាញ់នៅក្បែរទឹក
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យសហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប ចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់នៅក្បែរទឹក និងងាយស្រួលចុះប្រមូលទិញ។ តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដូច្នេះ ទាមទារឱ្យធ្វើតាមទម្រង់ដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន រួមទាំងអាចគ្រប់គ្រងបាន។ ការចុះទៅពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍នេះ ដើម្បីឈ្វេងយល់ពីបទពិសោធប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើប។

ឯកឧត្តម ឌិត ទីណា ក៏បានបន្តថា សហគមន៍កសិកម្មទំនើបសសី ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើបទៅតាមស្ថានភាពពិតរបស់សហគមន៍ និងត្រូវយកចិត្តទុកដាក់បន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិកស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី