SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានក្រុមប្រឹក្សាភិបាលអង្គភាពសារព័ត៌មាន SME

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានក្រុមប្រឹក្សាភិបាលអង្គភាពសារព័ត៌មាន SME
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានក្រុមប្រឹក្សាភិបាលអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី ឬហៅថា SME News ដែលបានគោរពស្នើសុំបង្កើតអង្គភាពសារព័ត៌មាននេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចជំនួបពិភាក្សាការងារនោះ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា បានលើកពីគោលបំណងនៃការស្នើសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បើក«អង្គភាពសារព័ត៌មាន SME ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតតាមរយៈការលើកកម្ពស់និងផ្សព្វផ្សាយអំពីអាជីវកម្មខ្នាតតូចនិងមធ្យម និងសិប្បកម្មនៅកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ និងមានការអភិវឌ្ឍកាន់តែខ្លាំងក្លា បង្កើនតម្លៃបន្ថែមក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាពក្រោមដំបូលសន្តិភាព ដែលបានបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ក៏បានបញ្ជាក់អំពីសាវតាររបស់អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ីផងដែរថា នៅក្នុងសម័យកាលកម្ពុជាប្រកបដោយ សន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន សកម្មភាពនៃការបង្កើតនិងពង្រីកអាជីវកម្ម សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជា កើនឡើងជាលំដាប់ ដែលបច្ចុប្បន្ន មានរហូតដល់ទៅប្រមាណ ៧០ម៉ឺន ស្មើនឹង៩០% នៃអាជីវកម្ម និងសហគ្រាសទាំងអស់។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យទាំងនេះ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ឃើញមានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជា មួយចំនួនពុំសូវដំណើរការ អាជីវកម្មរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងមានអាជីវកម្មមួយចំនួនទៀតដែលកំពុងដំណើរការ ប៉ុន្តែការរីកចម្រើននៅមានកម្រិតនៅឡើយ ដោយហេតុថា អាជីវកម្មទាំងនោះ មានភាពប្រកួតប្រែងខ្លាំងនៅក្នុងទីផ្សារ និងកង្វះខាតនូវការជំរុញការផ្តល់ព័ត៌មាន ការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សហគ្រាសឱ្យបានទៅដល់អតិថិជនគៅលដៅ។

ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជាប្រមាណ ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្តេចបានមានប្រសាសន៍លើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងវិស័យឯកជនផង រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់សហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពនិងភាពធន់នៃធុរកិច្ច, លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរ, កាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ចសំដៅជំរុញផលិតភាពនិងភាពប្រកួតប្រជែង, ជំរុញការពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេសឱ្យបានទូលំទូលាយ និងក៏ដូចជាការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។

នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី