SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អូស្ត្រាលី នឹងពង្រីកទីផ្សារនាំចេញ លើកកម្ពស់ពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ SMEs


កម្ពុជា-អូស្ត្រាលី នឹងពង្រីកទីផ្សារនាំចេញ លើកកម្ពស់ពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ SMEs
A+ A-

ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី នឹងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយលោកស្រី Kanu Negi តំណាងភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក៏បានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ CAPRED ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ផងដែរ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីសមិទ្ធផលសំខាន់ៗ និងសកម្មភាពកំពុងដំណើរការ ជាពិសេសលើកិច្ចសហការជាមួយវិស័យឯកជន ការជំរុញការនាំចេញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលវិស័យទាំងនេះត្រូវបានកំណត់ជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ភាគីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CAPRED ដោយលើកសំខាន់នូវអត្ថប្រយោជន៍នៃការពង្រឹងកិច្ចសហការយូរអង្វែង ប្រកបដោយនិរន្តរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី