2025-04-30
ឃី ភារៈ
2025-04-30
ឃី ភារៈ
ភ្នំពេញ៖ ការគ្រប់គ្រងហានិភ័យនៃការវិនិយោគ គឺជាដំណើរការនៃការកំណត់អត្តសញ្ញាណ ការវិភាគ និងការទទួលយក ឬការកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងការសម្រេចចិត្តវិនិយោគ។ ការគ្រប់គ្រងហានិភ័យក៏ជាគោលបំណងរបស់វិនិយោគិន ឬអ្នកគ្រប់គ្រងមូលនិធិ ដើម្បីពិនិត្យមើលសក្តានុពលនៃការខាតបង់ក្នុងការវិនិយោគ ដើម្បីចាត់វិធានការសមស្របក្នុងជំហានបន្ទាប់។
បន្ថែមលើនេះ ការគ្រប់គ្រងហានិភ័យ គឺជាអាថ៌កំបាំង ដើម្បីសុវត្ថិភាព និងដើម្បីទទួលបានប្រាក់ចំណេញនៅក្រោមលក្ខខណ្ឌទីផ្សារណាមួយ ការវិនិយោគ ដោយមិនមានការគ្រប់គ្រងហានិភ័យប្រៀបដូចជាការដើរថយក្រោយដោយគ្មានខ្សែការពារ។ ជាមួយគ្នានេះ គណនេយ្យ និងការគ្រប់គ្រងហានិភ័យ គឺជារឿងសំខាន់ ថ្វីត្បិតតែហានិភ័យជារឿងដែលកើតឡើងនៅពេលខាងមុខក៏ដោយ តែគណនេយ្យគឺជារឿងដែលត្រូវសម្លឹងមើលនៅខាងក្រោយ ហើយពឹងផ្អែកទៅលើប្រតិបត្តិការចំណាយពីអតីតកាល។ ព័ត៌មានគណនេយ្យ អាចផ្តល់ដល់វិនិយោគិនអំពីស្ថានភាពទីផ្សារមូលបត្រ ភាពក្ស័យធន មូលនិធិសាជីវកម្ម និងការប្រែប្រួល របស់ក្រុមហ៊ុនជាដើម។
លើសពីនេះ របាយការណ៍ហិរញ្ញវត្ថុ បង្ហាញព័ត៌មានដ៏មានប្រយោជន៍ជាច្រើន ស្តីពីហានិភ័យ ភាពមិនច្បាស់លាស់ និងអត្រាការប្រាក់។ ដូចនេះ សារសំខាន់ការគ្រប់គ្រងហានិភ័យនៃការវិនិយោគ នឹងជួយសន្សំពេលវេលា ការចំណាយ និងការខិតខំ ប្រឹងប្រែង ស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងនោះវានឹងជួយក្នុងការសម្រេចចិត្តឱ្យកាន់តែប្រសើរឡើង ដោយការព្យាករណ៍ពីការគំរាមកំហែង និងឱកាសដែលអាចកើតមាន។ ការគ្រប់គ្រងហានិភ័យវិនិយោគ បានសបញ្ជាក់ឱ្យយើងបានឃើញយ៉ាងច្បាស់ថា ផែនការគ្រប់គ្រងហានិភ័យល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ នៃការវិនិយោគ៕
ប្រភពពី៖ ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី