2026-02-02
ទូច សូរិយា
2026-02-02
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តួចផ្តើមឱ្យបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលជំហានដំបូងផ្តោតលើការបង្រៀនភាសាចិន និងកសាងសាលារៀនចំណេះទូទៅបន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់សមាគម និងវិនិយោគិនទាំងអស់ក្នុងខេត្តស្វាយរៀង។ ការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី ធ្វើឡើងពិធីពិសាអាហារសាមគ្គីនៃសមាគមសហគ្រាសវិនិយោគបរទេសនៅកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
ក្នុងកម្មវិធីនេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារក្នុងរយៈពេល២ឆ្នាំរបស់សមាគម ពិសេសការចូលរួមចំណែកផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានខិតខំប្រឹងប្រែងកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការវបានកត់សម្គាល់ឃើញថា ត្រឹមតែរយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀងបានទទួលគម្រោងវិនិយោគយ៉ាងច្រើនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លើសពីនេះ ឯកឧត្តម ជា វុទ្ធី ក៏បានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អំពីការទាក់ទាញវិនិយោគិនដែលនឹងរើមូលដ្ឋានផលិតកម្មទៅក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតសម្រាប់ឆ្នាំ២០២៦ និងការទាក់ទាញនូវកន្សោមឧស្សាហកម្ម ដូចជា ឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មគាំទ្រផ្សេងៗដែលអាចធានាដល់ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី