SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនមួយរបស់ចិន ពិនិត្យលទ្ធភាពបោះទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា


ក្រុមហ៊ុនមួយរបស់ចិន ពិនិត្យលទ្ធភាពបោះទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-09

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-09

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd របស់ចិន ដែលមានប្រតិបត្តិការលើការផលិតជី ថ្នាំសម្លាប់សត្វល្អិត កសិកម្មទំនើប កសិកម្មឆ្លាតវៃ និងដ្រូនកសិកម្ម កំពុងពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុន នឹងនាំយកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់បម្រើប្រយោជន៍ដល់វិស័យទាំងនេះ។

ក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ឱ្យក្រុមហ៊ុនស្វែងយល់ឱ្យច្បាស់ពីទីផ្សារ និងកាលានុវត្តភាពវិនិយោគលើកសិកម្មទំនើប ដែលរំពឹងថានឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហការលើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករកម្ពុជា-ចិនឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តផ្នែកសារពើពន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យកសិកម្ម ដើម្បីឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន ទំនើបកម្ម និងធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជា វុទ្ធី ជំរុញឱ្យក្រុមហ៊ុនសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ពីកិច្ចការវិនិយោគ តាមរយៈយន្តការតុវិនិយោគកសិ-ចំណីអាហារ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី