2025-01-09
ឃី ភារៈ
2025-01-09
ឃី ភារៈ
ភ្នំពេញ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺកើតចេញពីការផ្សំពាក្យចំនួន ២គឺ«បច្ចេកវិទ្យា» និង «ហិរញ្ញវត្ថុ»។ យោងតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ កន្សោមពាក្យ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» សំដៅដល់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលបង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម ។
ទោះបីជាកន្សោមពាក្យ «បច្ចេកវិទ្យាហិរញ្ញវត្ថុ» ទើបតែត្រូវបានគេស្គាល់ និងដឹងទូលំទូលាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏បច្ចេកវិទ្យាហិរញ្ញវត្ថុ មានសាវតារតាំងពីឆ្នាំ១៨៦៦ មកម៉្លេះ និងមានការវិវឌ្ឍជាច្រើនដំណាក់កាលមកដល់បច្ចុប្បន្ន។ ក្នុងដំណាក់កាលដំបូង បច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់ដំណើរការផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពោលគឺមិនបានយកមកប្រើសម្រាប់ការផ្តល់សេវាដល់អ្នកប្រើប្រាស់នោះទេ។ ដំណាក់កាលបន្តបន្ទាប់ បច្ចេកវិទ្យាហិរញ្ញវត្ថុ បានពង្រីកវិសាលភាពនៃមុខងាររបស់ខ្លួន តាមរយៈការផ្តល់សេវា និងផលិតផលហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ។
បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺមានសារសំខាន់ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្ខិតសេវា និងផលិតផលហិរញ្ញវត្ថុឱ្យទៅដល់ប្រជាជនគ្រប់វ័យនៅគ្រប់ទីកន្លែង ព្រមទាំងកាត់បន្ថយថ្លៃសេវា និងបង្កើតឱ្យមានភាពងាយស្រួលដល់ ការប្រើប្រាស់សេវាហិរញ្ញវត្ថុជាដើម ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏អាចចូលរួមរក្សាស្ថិរភាព វិស័យហិរញ្ញវត្ថុផងដែរ តាមរយៈការបង្កើនវិមជ្ឈការ និងពិពិធកម្មហិរញ្ញវត្ថុ ការលើកកម្ពស់ប្រសិទ្ធភាព នៃសេវាហិរញ្ញវត្ថុ ការបង្កើនតម្លាភាពហិរញ្ញវត្ថុ និងការពង្រឹងអធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ៕
ប្រភពពីសៀវភៅ «គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨»៖ https://shorturl.at/muBtx
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី