2023-11-13
ទូច សូរិយា
2023-11-13
ទូច សូរិយា
ភ្នំពេញ៖ «គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥» ត្រូវបានសម្តេចធិបតីនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ជាផ្លូវជាតិដែលនឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំង ក្រោយប្រើរយៈពេលសាងសង់អស់ ៥៥ខែ។
បើតាមការចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្លូវជាតិលេខ៥នេះ គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្លូវជាតិនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា អាចបង្កើនការនាំចេញ-នាំចូល, ជាផ្លូវប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការកកស្ទះចរាចរណ៍, កំណើននៃការអភិវឌ្ឍ, វិនិយោគ និងទេសចរណ៍។
ថវិកាប្រមាណ៥០០លានដុល្លារ ត្រូវបានចំណាយលើ«គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥» ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប្រើរយៈពេលសាងសង់អស់ ៥៥ ខែ។
គួរជម្រាបថា ផ្លូវជាតិលេខ៥នេះ សាងសង់ឡើងដោយក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុន Daiho-Asanuma JV ធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង ក្រុមហ៊ុន TANCONS។ ផ្លូវជាតិលេខ៥នេះ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី