SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋ គ្រោងចំណាយថវិកាលើបន្ទុកបុគ្គលិកចំនួន ១០,៦១២ប៊ីលានរៀល កើនចំនួន៣,៥% នៅឆ្នាំ២០២៥


រដ្ឋ គ្រោងចំណាយថវិកាលើបន្ទុកបុគ្គលិកចំនួន ១០,៦១២ប៊ីលានរៀល កើនចំនួន៣,៥% នៅឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងចំណាយបន្ទុកបុគ្គលិកចំនួន១០,៦១២ប៊ីលានរៀល លើបៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ លាភការ រង្វាន់ ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងឆ្នាំ២០២៥។ ចំនួននេះ មានសមាមាត្រស្មើនឹង៤៤,៤% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ហើយត្រូវជា៥,០៧% នៃផ.ស.ស. ឬកើនចំនួន៣,៥% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងសម្រាប់៖ ១.ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល និវត្តន៍ក្នុងឆ្នាំ២០២៤ ប៉ុន្តែផែនការក្របខ័ណ្ឌសម្រាប់គ្រប់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២៥ នឹងត្រូវកំណត់ដោយក្រសួងមុខងារសាធារណៈនៅពេលក្រោយ បន្ទាប់ពីការបញ្ចប់ការវិភាគមុខងារឡើងវិញ របស់គ្រប់ក្រសួង-ស្ថាប័ន។ ចំណែក ២.ការដំឡើងប្រាក់បំណាច់មុខងារ និងការផ្ទេរការគ្រោងចំណាយបន្ទុក បុគ្គលិកនៃមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៤៦ ៤៥៦,៤លានរៀល ដែលជាធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ មកកត់ត្រានៅក្នុងវិស័យអប់រំ យុវជន និងកីឡាវិញ។

ការបន្តអនុវត្តគោលនយោបាយដំឡើងបៀវត្សដល់មន្ត្រីរាជការ គឺដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីផ្សេងទៀត។ ការដំឡើងបៀវត្សសម្រាប់ឆ្នាំ២០២៥ ត្រូវបានគិតគូរទៅតាមលទ្ធភាពថវិកាក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណាដែលបានប៉ាន់ស្មានត្រឹម២,៥%។ ការដំឡើងបៀវត្សនេះដែរ ត្រូវបានគិតគូរតាមអភិក្រមដំឡើងលើប្រាក់បំណាច់មុខងារចំនួន៤ម៉ឺនរៀល ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតអនុវត្តសម្រាប់រយៈពេល១២ខែ គឺពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។

បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២៥ មាន៖ បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ នឹងត្រូវបានដំឡើងពីចំនួន១ ៣៥៦ ៩៥០រៀល, បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ នឹងមានប្រមាណ១ ៤៩៦ ៩៥០រៀល, បៀវត្សនគរបាលជាតិ (ពលបាលត្រី) ១ ៤៨៣ ៩២៧រៀល (ដោយគិត បញ្ចូលទាំងរបបអង្ករ), បៀវត្សយោធិន (ពលទោ) នឹងមាន ១ ៣៤៦ ៥៥០រៀល (ដោយមិនទាន់ គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ១ ៤០៥ ០២៧រៀល និងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបានដំឡើងពី៧៧ម៉ឺនរៀល ទៅដល់៧៩ម៉ឺនរៀល ដោយគិតអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី