SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិនចំនួន១៧ នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់និងរៀបកញ្ចប់ដំណើរកម្សាន្តដល់ពលរដ្ឋនៅខេត្តយូណាន មកលេងសៀមរាប


ក្រុមហ៊ុនចិនចំនួន១៧ នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់និងរៀបកញ្ចប់ដំណើរកម្សាន្តដល់ពលរដ្ឋនៅខេត្តយូណាន មកលេងសៀមរាប
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនធំៗចំនួន១៧ នៅខេត្តយូណាន ប្រទេសចិន នឹងរៀបចំដំណើរទស្សនកិច្ចមកស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ពិសេសនឹងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់ទាញភ្ញៀវពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយក្រុមហ៊ុនចំនួន១៧ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់អំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា ជំនួបរវាងម្ចាស់ក្រុមហ៊ុនឯកជនធំៗចំនួន១៧ និងឯកឧត្តម ហួត ហាក់ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី