2025-07-23
គន ម៉េងហុង
2025-07-23
គន ម៉េងហុង
ភ្នំពេញ៖ សហគមន៍ស្វាយចន្ទី និងគណៈប្រតិភូទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ លើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដ៏ទៃទៀត។
ក្នុងជំនួបពិភាក្សាការងារ ដែលដឹកនាំដោយ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដែលដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នឹងបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់នៅចំការស្វាយចន្ទី ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីគណៈប្រតិភូក្រុមការងារសហព័ន្ធស្វាយចន្ទីកម្ពុជា ជាច្រើនរូបផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី