SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨
ពាណិជ្ជកម្ម

2024-07-19

ដេប៉ាលីយែរ ម៉ារីលីណា

ពាណិជ្ជកម្ម

2024-07-19

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨ ដែលរៀបចំដោយអង្គភាពជំរុញពាណិជ្ជកម្មឥណ្ឌា (ITPO) និងសហព័ន្ធឧស្សាហកម្មស្បែកជើងឥណ្ឌា។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨នេះ នឹងផ្ដល់ឱកាសដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាស អាចនាំចូលផលិតផលស្បែកជើងពីប្រទេសឥណ្ឌាមកកាន់ទីផ្សារក្នុងស្រុកនៅកម្ពុជាកាន់តែងាយស្រួល។

ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨ ដែលស្ថិតនៅ Bharat Mandapam, Pragati Maidan, ទីក្រុងញូវដេលី ប្រទេសឥណ្ឌា នឹងធ្វើឡើងនៅថ្ងៃទី៨-១០ ខែសីហា ឆ្នាំ២០២៤។ ពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌានេះ ជាវេទិកាតាំងបង្ហាញសម្ភារស្បែកជើង ខ្សែច្រវាក់ ផលិតផល ឧបករណ៍ បច្ចេកវិទ្យា សមាសធាតុវត្ថុធាតុដើម សមាសធាតុសម្រាប់ផលិតផលស្បែកជើង សម្ភារសំយោគ (PVC និង PU) សារធាតុគីមី ផលិតផលស្បែក និងគ្រឿងបន្លាស់ជាដើម។

ចំពោះ ពាណិជ្ជករ ផលិតករ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទាក់ទងបំពេញបែបបទតាមតំណភ្ជាប់ https://domesticbooking.indiatradefair.com តាមរយៈលោក Shri Alok Jain ឬតាមរយៈទូរស័ព្ទលេខ +៩-៩៨១១១២១៦៣៦ ឬអ៊ីម៉ែល iff.cificgmail.com:/[email protected] សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://indiatradelair.com/footwear-fair ត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី