2024-12-15
ឃី ភារៈ
2024-12-15
ឃី ភារៈ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មគុងកីដូ Gyeonggi-do (GCCI) របស់សាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់ជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសកម្ពុជា និងកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កម្ពុជាជាដែនដីនៃកាលានុវត្តភាពសម្រាប់វិនិយោគិនគ្រប់រូប ដែលច្បាប់វិនិយោគកម្ពុជា បានផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនដូចៗគ្នា ទាំងក្នុងស្រុក និងបរទេស ក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា នឹងជួយគាំទ្រវិនិយោគិនក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះផងដែរ។ ជាមួយគ្នានេះ ឧកញ៉ា លឹម សុជាតិ ក៏បានលើកទឹកចិត្តធុរជនកូរ៉េ ស្វែងរកឱកាស និងចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាទៀតផង។
នាឱកាសនោះ លោក Bae Hae-dong ប្រធានសភាពាណិជ្ជកម្មនិងឧស្សាកម្មគុងកីដូ បានបញ្ជាក់ថា ទស្សនកិច្ច និងកិច្ចប្រជុំនេះ គឺជាដំណើរឆ្ពោះទៅមុខសម្រាប់ការសហការថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី