SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា ស្នើឱ្យការិយាល័យសេដ្ឋកិច្ចតៃប៉ិប្រចាំនៅវៀតណាម ជួយកៀរគរអ្នកជំនួញមកវិនិយោគនៅកម្ពុជា


សភាពាណិជ្ជកម្មកម្ពុជា ស្នើឱ្យការិយាល័យសេដ្ឋកិច្ចតៃប៉ិប្រចាំនៅវៀតណាម ជួយកៀរគរអ្នកជំនួញមកវិនិយោគនៅកម្ពុជា
ពាណិជ្ជកម្ម

2024-11-27

ឃី ភារៈ

ពាណិជ្ជកម្ម

2024-11-27

ឃី ភារៈ

A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ស្នើឱ្យការិយាល័យសេដ្ឋកិច្ច និងវប្បធម៌ តៃប៉ិប្រចាំនៅវៀតណាម ជួយកៀរគរវិនិយោគិនតៃវ៉ាន់ មកបង្កើតអាជីវកម្ម ឫបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះបើតាមការលើកឡើងរបស់ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ក្នុងជំនួបជាមួយអ្នកស្រី Tzung Yuh (Joann) Chen អគ្គនាយិកានៃការិយាល័យសេដ្ឋកិច្ច និងវប្បធម៌ តៃប៉ិប្រចាំទីក្រុងហូជីមិញនៃវៀតណាម។

ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកស្រី Tzung Yuh (Joann) Chen ក៏បានស្នើឱ្យសុំកិច្ចសហការក្នុងការផ្សព្វផ្សាយ និងអញ្ជើញសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីតាំងពិព័រណ៌ 2025 Smart City Expo និង 2050 Net Zero City Expo ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១៨-២២ ខែមីនា ឆ្នាំ២០២៥ នៅតៃវ៉ាន់ផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា ងួន ម៉េងតិច ក៏បានអបអរដល់អ្នកស្រី Tzung Yuh (Joann) Chen ដែលទទួលបានតំណែងជាអគ្គនាយិកានៃការិយាល័យសេដ្ឋកិច្ច និងវប្បធម៍ តៃប៉ិប្រចាំនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម និងបានពិនិត្យនូវកិច្ចការដែលអ្នកស្រីអគ្គនាយិកាបានលើកឡើងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី