SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទេសាភិបាលធនាគារជាតិ ជំរុញឱ្យក្រុមហ៊ុនឯកជនបើកប្រាក់ខែជាប្រាក់រៀល និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ជម្រើសឱ្យអតិថិជនទូទាត់ជាប្រាក់រៀល


ទេសាភិបាលធនាគារជាតិ ជំរុញឱ្យក្រុមហ៊ុនឯកជនបើកប្រាក់ខែជាប្រាក់រៀល និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ជម្រើសឱ្យអតិថិជនទូទាត់ជាប្រាក់រៀល
ធនាគារ-ហិរញ្ញវត្ថុ

2024-03-20

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-03-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែជាប្រាក់រៀល និងសូមឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់ជម្រើសឱ្យអតិថិជនមានលទ្ធភាពក្នុងការប្រើប្រាស់ QR code ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ប្រាក់រៀលជាប្រចាំ។

ថ្លែងក្នុងកម្មវិធីខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញនូវ«ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងដូច្នេះ៖«ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានស្រាវជ្រាវឃើញថា កម្មករមានចំណូលជាប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែការចំណាយប្រចាំថ្ងៃ និងផ្ញើប្រាក់ទៅកាន់គ្រួសារភាគច្រើនជាប្រាក់រៀលប្រមាណជាង៨០% »។ បញ្ហានេះ ធ្វើឱ្យកម្មករខាតបង់ពេលវេលា និងប្រាក់កាស ដោយសារការប្ដូរប្រាក់ ផ្អែកតាមការអង្កេត កម្មករជាច្រើន បានយល់ស្របលើការបើកប្រាក់ឈ្នួលទាំងស្រុង ឬមួយផ្នែកជាប្រាក់រៀលផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី បន្ដថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌ អនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល៕

https://www.youtube.com/watch?v=FyxqZ1y0nm4


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី