2025-02-21
គិត បុប្ផា
2025-02-21
គិត បុប្ផា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងបច្ចេកវិទ្យា ជាដើម។
ក្រៅពីកិច្ចសហការក្នុងវិស័យខាងលើ ក្នុងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Orna SAGIV ក៏បានជជែកពីវិស័យអប់រំ សុខាភិបាល ទេសចរណ៍ ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ លោកជំទាវ Orna SAGIV បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហការអ៊ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើន។ លោកជំទាវ Orna SAGIV វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែល និងកម្ពុជា ព្រមទាំងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ Orna SAGIV ការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការកម្ពុជា-អ៊ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេចបធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី