SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្ដម ជា វ៉ាន់ដេត ចែករំលែកបទពិសោធបរិវត្តកម្មឌីជីថលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥


ឯកឧត្ដម ជា វ៉ាន់ដេត ចែករំលែកបទពិសោធបរិវត្តកម្មឌីជីថលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែកអំពីបទពិសោធរបស់កម្ពុជា ក្នុងការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថលនិងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ លើប្រធានបទ «ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល» ឯកឧត្ដម ជា វ៉ាន់ដេត បានចែករំលែកអំពីបទពិសោធកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាពទទួលបានព័ត៌មាននិងពុទ្ធិក្នុងយុគសម័យឌីជីថល។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល ប្រកបដោយបរិយាបន្ន តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជន ចូលរួមក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី