SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រៃសណីយ៍កម្ពុជា នឹងដាក់លក់តែមប្រិ៍ប្រៃសណីយ៍ ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ ខេត្តបាត់ដំបង


ប្រៃសណីយ៍កម្ពុជា នឹងដាក់លក់តែមប្រិ៍ប្រៃសណីយ៍ ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ ខេត្តបាត់ដំបង
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា នឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ (Stamp Collection) ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ប្រៃសណីយ៍កម្ពុជា។

តែមប្រិ៍សក្តានុពលទេសចរណ៍ ក្នុងខេត្តបាត់ដំបង ដែលមានដាក់លក់នេះ គឺមាន ៥ប្រភេទ ដូចជាតម្លៃ ១ពាន់រៀល, ១,៥ពាន់រៀល, ២ពាន់រៀល, ២,៥ពាន់រៀល និង ៣ពាន់រៀល ដោយក្នុងនោះសន្លឹកតែមប្រិ៍មួយឈុត តម្លៃ ១ម៉ឺនរៀល, សន្លឹកតែមប្រិ៍អនុស្សាវរីយ៍តម្លៃ ៦,៥ពាន់រៀល, ស្រោមបិទតែមប្រឹឈុត តម្លៃ ១០,៥ពាន់រៀល និងស្រោមបិទតែមប្រិ៍អនុស្សាវរីយ៍ តម្លៃ ៧ពាន់រៀល។

សាធារណៈជន ដែលមានចំណង់ចំណូលចិត្តប្រមូលតែមប្រិ៍ប្រៃសណីយ៍ និងតែមប្រិ៍ឈុត អាចទំនាក់ទំនងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍ សាខាប្រៃសណីយ៍កម្ពុជារាជធានីភ្នំពេញ បឹងព្រលិត ដង្កោ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទឹកល្អក់ បឹងសាឡាង ច្បារអំពៅ អូឡាំពិក រោងចក្រកែវ អ៊ីអនម៉លទន្លេបាសាក់ អ៊ីអនម៉លែសែនសុខ និងអ៊ីអនម៉លមានជ័យ សាខាប្រៃសណីយ៍កម្ពុជាខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី ឧត្តរមានជ័យ សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ប៉ៃលិន និងត្បូងឃ្មុំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី