SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍


កម្ពុជា និងទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការពន្លឿននីតិវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ បន្ទាប់ត្រូវបានលើកពេលកាលពីឆ្នាំ២០១៧ កន្លងទៅ។ 

ជាមួយគ្នានេះ ឯកឧត្តម FILIPUS NINO PEREIRA រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃប្រទេសទីម័រ-ឡេស្តេ នឹងជម្រាបជូនឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រ-ឡេស្តេ ពិនិត្យនិងជំរុញនីតិវិធីបន្តឱ្យបានឆាប់រហ័ស។ 

ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ដែលបានចូលជាសមាជិកទី១១ របស់អាស៊ាន និង កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ និងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី