SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យសាធារណជនប្រើប្រាស់ ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដោយឥតគិតថ្លៃ


ក្រសួងប្រៃសណីយ៍ ដាក់ឱ្យសាធារណជនប្រើប្រាស់ ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដោយឥតគិតថ្លៃ
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដែលមានសមត្ថភាពបកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរ និងពីភាសាខ្មែរទៅភាសាអង់គ្លេស ដោយក្នុងនោះសាធារណជន អាចចូលទៅប្រើប្រាស់បានដោយឥតគិតថ្លៃ នៅលើវេប និងតេលេក្រាម។

បើតាមលទ្ធផលតេស្ត ម៉ាស៊ីន TranslateKh មានសមត្ថភាពប្រហាក់ប្រហែលនឹង Google Translate, ទិន្នន័យត្រូវបានរក្សាទុកដោយស្ថាប័នសាម៉ី, បង្កើតឡើងដោយវិស្វករខ្មែរ, អាចយកទៅប្រើប្រាស់ សម្រាប់វិស័យជាក់លាក់ណាមួយ, អាចដំណើរការបានដោយមិនមានអ៊ីនធឺណិត និងអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធផ្សេងបាន។

ម៉ាស៊ីន TranslateKh ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអាចបកប្រែពាក្យ ឃ្លាប្រយោគ និងអត្ថបទពីភាសាខ្មែរទៅអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ និងត្រូវបានបង្កើតឡើងដោយប្រើប្រាស់វិធីសាស្រ្តស៊ីជម្រៅ (Deep Learning) ដើម្បីជាជំនួយការបកប្រែកិច្ចសន្ទនា និងសារព័ត៌មានទូទៅ។ ក្រសួងប្រៃសណីយ៍ នឹងបន្តអភិវឌ្ឍន៍ និងកែសម្រួលបន្ថែមទៅលើម៉ាស៊ីន TransletKh នេះបន្ថែមទៀតដើម្បីអាចជួយទៅដល់វិស័យផ្សេងៗទៀត។

សាធារណជន ដែលមានបំណងប្រើប្រាស់ម៉ាស៊ីន TransletKh អាចចូលទៅប្រើប្រាស់តាមយៈវេប https://translatekh.mptc.gov.kh ឬតាមរយៈតេឡេក្រាម https://t.me/TranslateKH_bot៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី