SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថចំនួន៨មុខទៀតដែលគ្មានលេខបញ្ជិកា


ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថចំនួន៨មុខទៀតដែលគ្មានលេខបញ្ជិកា
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ ឬលក់ឱសថចំនួន៨មុខបន្ថែមទៀត ដែលជាប្រភេទឱសថគ្មានលេខបញ្ជិកាបញ្ជាក់ពីក្រសួង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ធ្នូនេះ ឱសថទាំងនេះមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឡើយ ជាពិសេសអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។

ឱសថគ្មានចុះបញ្ជិកាបញ្ជាក់ពីក្រសួងសុខាភិបាល ដែលបានរកឃើញនោះ រួមមាន៖ Vaxigrip Tetra, Aprovel 150mg, Aprovel 300mg, Plavix® 75mg, Lipitor 10mg, Lipitor 20mg និង Norvasc *5mg កំពុងចរាចរលើទីផ្សារ មានលក្ខណៈស្រដៀងនឹងឱសថកំពុងចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd. ។ ចំពោះឱសថ ១មុខទៀតមានឈ្មោះថា SATTOCHI កំពុងផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម។

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ប្រសិនបើបុគ្គលណានៅតែចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ។ ទន្ទឹមនឹងនេះ ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញឱសថត្រូវពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសម្បកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវមានពីរផ្នែក៖ ទី១. ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន និងទី២. ផ្នែកខាងក្រោមមានលេខបញ្ជិកា។

ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ដែលបានជួបប្រទះជនណាកំពុងចែកចាយ ឬលក់ឱសថខាងលើនេះ ទំនាក់ទំនងទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង តាមរយៈលេខទូរសព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦ និង ០១៧ ៨៦៦ ៧៦០ ដើម្បីរាយការណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី