SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្បាច់គុនល្បុក្កតោ និងសម្លៀកបំពាក់ខ្មែរ នឹងត្រូវបង្ហាញក្នុងពិធីបិទ«ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» នៅខេត្តហឺណាន


ក្បាច់គុនល្បុក្កតោ និងសម្លៀកបំពាក់ខ្មែរ នឹងត្រូវបង្ហាញក្នុងពិធីបិទ«ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» នៅខេត្តហឺណាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិន នឹងរៀបចំព្រឹត្តិការណ៍បិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងបឹងចូវ ខេត្តហឺណាន ប្រទេសចិន។ ព្រឹត្តិការណ៍នេះ នឹងមានការសម្តែងសិល្បៈថ្នាក់ជាតិរួមគ្នា ដូចជាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុង ហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និងប្រពៃណីកម្ពុជា-ចិន។

កម្មវិធីខាងលើ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជាជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ សក្តានុពលទេសចរណ៍ ឱ្យកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិពិសេសទីផ្សារចិន។ បើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះផងដែរ នឹងក្លាយជាឱកាសផ្សារភ្ជាប់ និងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងភាពជាដៃគូ និងកិច្ចសហការរួមចំណែកកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» និងដើម្បីជាការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។

ក្រសួងទេសចរណ៍ អំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សារព័ត៌មានជាតិ-អន្តរជាតិ សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ឱ្យបានទូលំទូលាយ។ សម្រាប់ព័ត៌មានបន្ថែម សាធារណជន អាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ +៨៥៥ ៩៦ ២៦៥ ៥៥៥៥ ឬ +៨៥៥ ៩៣ ៩៣៣ ៩៨២ និង Email: [email protected] / [email protected]/tt ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី