SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល សម្រេចហាមឃាត់ការនាំចូល«គ្រឿងក្នុង និងសាច់បង្កក»ជាបណ្តោះអាសន្នរយៈពេល៦ខែ


រដ្ឋាភិបាល សម្រេចហាមឃាត់ការនាំចូល«គ្រឿងក្នុង និងសាច់បង្កក»ជាបណ្តោះអាសន្នរយៈពេល៦ខែ
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសរួមចាត់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្នក្នុងរយៈពេល៦ខែ ដោយចាបផ្តើមពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ បម្រាមនេះ ធ្វើតាមការសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសនៅថ្ងៃទី១២ មករា ស្តីពី«វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក»នេះ រដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយចំនួន៨ប្រភេទនិងមុខទំនិញ។

លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា២០២២ និងបរិយាយមុខទំនិញ ដែលក្នុងសេចក្តីប្រកាសរួមបានបញ្ជាក់នោះរួមមាន៖ លេខប្រព័ន្ធ០២០៦.២១.០០ មុខទំនិញជាអណ្តាតសត្វគោក្របីបង្កក, លេខប្រព័ន្ធ០២០៦.២២.០០ មុខទំនិញជាថ្លើមសត្វគោក្របីបង្កក, លេខប្រព័ន្ធ០២០៦.២៩.០០ មុខទំនិញជាគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វគោក្របី ដែលអាចបរិភោគបានក្រៅពីអណ្តាតនិងថ្លើម, លេខប្រព័ន្ធ០២០៦.៤១.០០ មុខទំនិញជាថ្លើមសត្វជ្រូកបង្កក, លេខប្រព័ន្ធ០២០៦.៤៩.០០ មុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើមសត្វជ្រូកបង្កក ដែលអាចបរិភោគបាន, លេខប្រព័ន្ធ០២០៧.១៤.៣០ មុខទំនិញជាថ្លើមសត្វមាន់បង្កក, លេខប្រព័ន្ធ០២០៧.១៤.៩៩ មុខទំនិញសាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ និងចុងក្រោយលេខប្រព័ន្ធ០៥០៤.០០.០០ មុខទំនិញជាពោះវៀន ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វ(លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

ក្នុងសេចក្តីប្រកាសរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី