2025-01-14
គិត បុប្ផា
2025-01-14
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសលើកលែងអាករពិសេសលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ នេះបើតាមសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ដើម្បីទទួលបានការលើកលែងអាករពិសេសនេះ សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក ត្រូវអនុវត្តនូវកាតព្វកិច្ច ដូចជា៖ ១. ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករ ដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច។ ២. ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មាន ដែលទាក់ទិននឹងសកម្មភាព អាជីវកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
៣. ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។ ៤. ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជាការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម និង ៥. ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដល់ក្រសួងសេដ្ឋកិច្ច ពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាព ផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅ បុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម។
គួរបញ្ជាក់ថា រដ្ឋនឹងលើកលែងអាករពិសេសតាមអត្រា ៥ភាគរយ លើផលិតផលស៊ីម៉ងត៍ ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី