2024-09-01
ហ៊ត គឹមលី
2024-09-01
ហ៊ត គឹមលី
ភ្នំពេញ៖ បច្ចេកវិទ្យា បានក្លាយជាមូលដ្ឋានគ្រឹះសំខាន់នៃប្រតិបត្តិការអាជីវកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់ការធ្វើអាជីវកម្មរបស់សហគ្រាសតូច និងមធ្យម (SMEs)។ ការប្រើប្រាស់បច្ចេកវិទ្យា នឹងផ្តល់ឱ្យ SMEs នូវសមត្ថភាពក្នុងពង្រីកអាជីវកម្ម, ទាក់ទាញអតិថិជនបានកាន់តែច្រើន, ជាឧបករណ៍ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗ និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារកាន់តែខ្ពស់។
លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យានឹងធ្វើឱ្យ SMEs មានលទ្ធភាពក្នុងការកែលម្អប្រសិទ្ធភាពនៃប្រតិបត្តិការការងារ តាមរយៈឧបករណ៍ស្វ័យប្រវត្តិ ដូចជា កម្មវិធីគណនេយ្យ និងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន (CRM)។ កម្មវិធីទាំងនេះ នឹងធ្វើឱ្យម្ចាស់សហគ្រាសមានភាពងាយស្រួលក្នុងការបង្កើនផលិតភាព ព្រោះវាអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងបុគ្គលិកផ្ដោតលើយុទ្ធសាស្រ្តច្នៃប្រឌិត និងសេវាកម្មអតិថិជន។ ឧទាហរណ៍៖ បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យនៅលើកម្រិត Cloud ដែលអាចឱ្យ SMEs ចូលដំណើរការទិន្នន័យរបស់ខ្លួនគ្រប់ទីកន្លែង និងកាត់បន្ថយការចំណាយលើសេវាសាធារណៈផងដែរ។
បច្ចេកវិទ្យា ក៏មានតួនាទីសំខាន់ក្នុងការស្វែងរកអតិថិជន ជំរុញការផ្សព្វផ្សាយតាមឌីជីថល និងទីផ្សារអនឡាញ ដែលធ្វើឱ្យ SMEs អាចលក់ទំនិញ ឬសេវាកម្មឱ្យអតិថិជនកាន់តែទូលំទូលាយជាងមុន ដែលនេះធ្វើឱ្យ SMEs អាចចូលទៅដល់ទីផ្សារជាសកល។ តាមរយៈវេទិកាសង្គម អ៊ីមែល និងវេបសាយពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗ នឹងផ្តល់នូវទិន្នន័យដ៏សំខាន់ដើម្បីបញ្ជាក់ភាពជាក់លាក់របស់អតិថិជន ការបង្កើតផលិតផល ឬសេវាកម្មក្នុងទិសដៅផ្គត់ផ្គង់តម្រូវការអតិថិជន។ ការប្រើប្រាស់ឧបករណ៍ឌីជីថល នឹង ជួយឱ្យ SMEs អាចកែលម្អប្រសិទ្ធភាពការងារ, ចូលរួមជាមួយអតិថិជនយ៉ាងមានប្រសិទ្ធភាព និងផលិតភាពខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី