SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងអាចផ្គត់ផ្គង់ការប្រើប្រាស់របស់ពលរដ្ឋ និងជួយទប់ស្កាត់ការនាំចូលពីក្រៅប្រទេស


រដ្ឋាភិបាល រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងអាចផ្គត់ផ្គង់ការប្រើប្រាស់របស់ពលរដ្ឋ និងជួយទប់ស្កាត់ការនាំចូលពីក្រៅប្រទេស
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផលិតផលដែលផលិតក្នុងស្រុក នឹងអាចជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងអាចជួយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេសបាន ជាមួយការផលិតដែលមានគុណភាពល្អ និងរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ តែទោះយ៉ាងណាក៏រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំ កម្ពុជានាំទឹកដោះគោស្រស់ពីក្រៅប្រទេសប្រមាណ ៩៨ពាន់តោន ស្មើនឹង ៧៩៤លានដុល្លារ។

ក្នុងកម្មវិធីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសលើពិភពលោកស្ទើរតែ៩០ភាគរយ សុទ្ធតែជាប្រទេសផលិតផលិតផលកសិកម្ម ដូច្នេះដើម្បីជំរុញកសិផលខ្មែរឱ្យមានទីផ្សារល្អទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងមួយត្រីមាសឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតផលចំនួន១០៦គម្រោង ជាមួយទុនវិនិយោគប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១០៧ពាន់កន្លែង។

គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់ នៅកម្ពុជាដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ កសិដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងបានចាប់ផ្តើម ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី