2024-07-12
ទូច សូរិយា
2024-07-12
ទូច សូរិយា
ភ្នំពេញ៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទទួលបានចំណូលជិត ១ពាន់លានដុល្លារ ដែលស្មើនឹង ១/៣នៃតម្លៃនាំចេញរបស់កសិផលសរុបរបស់កម្ពុជាក្នុងឆមាសទី១ នៃឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅនេះ គឺឈរនៅលំដាប់ខ្ពស់ជាងគេបើធៀបនឹងកសិផលដទៃ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញកសិផលរបស់កម្ពុជា មានការកើនឡើង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កសិផលដែលនាំចេញមានការកើនឡើងក្នុងឆ្នាំ២០២៤នេះ រួមមាន៖ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ។ រីឯកសិផល ដែលកំពុងត្រូវប៉ាន់ និងមានកំណើននាំចេញក្រៅពី ស្រូវ ស្វាយចន្ទី និងដំឡូងមី មានដូចជា៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានលើកឡើងថា ទីផ្សារសំខាន់ចំនួន៣ ដែលកម្ពុជាបាននាំចេញកសិផលបានចំនួន៩៤% មានដូចជា៖ ប្រទេសវៀតណាម កម្ពុជាបាននាំចេញស្រូវ ចន្ទី ដំឡូងមី និងស្វាយស្រស់, ប្រទេសថៃ កម្ពុជានាំចេញកសិផល ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ និងប្រទេសចិន កម្ពុជានាំចេញអង្ករ ដំឡូងមី ស្វាយ និងមៀន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី