2024-12-10
ទូច សូរិយា
2024-12-10
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន២ រួមមានក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC ចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក។ កិច្ចសហការនេះ បង្ហាញអំពីការបោះជំហានថ្មីលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់កម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព លក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិនានា។
ក្នុងជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិក។
ក្នុងជំនួបនោះដដែល ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ឆាប់វិនិយោគលើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី