SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានសាលារៀនជិត២ម៉ឺនកន្លែង ខណៈដែលសិស្សសរុបមានជាង ៤លាននាក់ ត្រឹមដើមឆ្នាំ២០២៤


កម្ពុជា មានសាលារៀនជិត២ម៉ឺនកន្លែង ខណៈដែលសិស្សសរុបមានជាង ៤លាននាក់ ត្រឹមដើមឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រទេសកម្ពុជា មានសាលារៀនចំនួន ១៩,៣៤១កន្លែង និងមានសិស្សានុសិស្សសរុបចំនួន ៤,០៩៦,៧៥៨នាក់ ក្នុងនោះមានមត្តេយ្យសិក្សាចំនួន ៨,៨៩១កន្លែង និងបឋមសិក្សាមាន ៨,២៥២កន្លែង (សាលារៀនឯកជន ៨៥៤កន្លែង) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមប្រភពទិន្នន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សាលារៀនជិត ២ម៉ឺនកន្លែងនេះ ក៏មានអនុវិទ្យាល័យចំនួន ១,៣៤១កន្លែង (ឯកជន ៩៩កន្លែង), វិទ្យាល័យ ៨៩៧កន្លែង (ឯកជន ៣១៦កន្លែង) និងគ្រឹះស្ថានឧត្តមសិក្សាមាន ១៦៩កន្លែង (ឯកជន ៩១កន្លែង)។ ចំណែកក្នុងចំណោមសិស្សានុសិស្សសរុបជាង ៤លាននាក់ ក្នុងនោះសិស្សមត្តេយ្យសិក្សាមានចំនួន៤០០,៩៥៩នាក់ (ស្រី៥០,២%) និងសិស្សបឋមសិក្សាមាន ២,២៦៥,៧៨៣នាក់ (ស្រី៤៧,៩%)។

សិស្សមធ្យមសិក្សាបឋមភូមិមានចំនួន ៧១១,១១៣នាក់ (ស្រី៥៣,៣%), សិស្សមធ្យមសិក្សាទុតិយភូមិមាន ៤៣០,៧៩២នាក់ (ស្រី ៥៥%), សិស្សមធ្យមសិក្សាចំណេះទូទៅនិងបច្ចេកទេសមាន ៣,៥១២នាក់ (ស្រី៣៥,៤%) និងនិស្សិតឧត្តមសិក្សាមានចំនួន២៨៤,៥៩៩នាក់ (ស្រី៥២,៣%)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី