2025-07-23
ឃី ភារៈ
2025-07-23
ឃី ភារៈ
ភ្នំពេញ៖ អាជ្ញាធរមីន ចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស សហការពង្រឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ ការអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរមីន សាកលវិទ្យាល័យនៃចក្រភពអង់គ្លេសនេះ ត្រូវបានធ្វើឡើងក្រោមអធិបតី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។
ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ដែលធ្វើឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម លី ធុជ លើកឡើងថា កម្ពុជា កំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បីបន្តបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជា គ្មានមីន។ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យានៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីន បន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជា ក្នុងការស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។ ឯកឧត្តម លី ធុជ បានថ្លែងទៀតថា ទោះបីមានការរីកចម្រើនគួរឱ្យកត់សំគាល់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជា នៅតែស្ថិតជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Darren Anzell បង្ហាញមោទនភាពរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា លើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើក ដែលជាបច្ចេកវិទ្យាថ្មីសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសាស្រ្តាចារ្យ សង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីន ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពី អាជ្ញាធរមីន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី