2025-04-25
ឃី ភារៈ
2025-04-25
ឃី ភារៈ
ភ្នំពេញ៖ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ដែលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជួយបង្កើនសមត្ថភាពប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការពង្រីកមុខរបរ អាជីវកម្ម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងសិក្ខាសាលា ដែលរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី ស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិ បានលើកឡើងពីសារសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។
ធនាគារជាតិ បានប្រឹងប្រែងលើកទឹកចិត្ត ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍, ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រីជាដើម តាមរយៈការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់ធនាគារជាតិកន្លងមក។ នេះជាប្រសាសន៍របស់ លោកជំទាវទេសាភិបាលធនាគារជាតិ ថ្លែងក្នុងសិក្ខាសាលា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ប្រមាណ ៣៥០នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចុះឈ្មោះចំនួន ៤៦,៥៧៣ ក្នុងនោះកម្មករ-និយោជិតចំនួន ២,២១៧ សហគ្រាសធុនមីក្រូចំនួន ១,៣៦២ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៤២,៩៩៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី