SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រយៈពេល៥ខែ កម្ពុជា បានអនុម័តគម្រោងវិនិយោគជិត១៥០ ដែលមានទុនវិនិយោគ ២,៧ពាន់លានដុល្លារ


រយៈពេល៥ខែ កម្ពុជា បានអនុម័តគម្រោងវិនិយោគជិត១៥០ ដែលមានទុនវិនិយោគ ២,៧ពាន់លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៤៧គម្រោងដែលមានទុនវិនិយោគ ២,៧ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ១៤ម៉ឺនកន្លែង។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ « គម្រោងចំនួន១៤៧នេះ គឺគិតចាប់ពីដើមខែមករា មកដល់ខែឧសភា ដែលក្នុងនោះមានទាំងការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជា»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋកូរ៉េនេះ នឹងនាំវិនិយោគិនដែលមានបំណងវិនិយោគនៅកម្ពុជា មកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកលដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី