2024-11-27
គន ម៉េងហុង
2024-11-27
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) របស់ប្រទេសថៃ មានបំណងប្រើប្រាស់បទពិសោធជោគជ័យរបស់ខ្លួន ដើម្បីវិនិយោគនៅកម្ពុជា ដោយក្នុងនោះ លោក Somsak Chutanan ទីប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន GULF លើកឡើងថា ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងបច្ចេកវិទ្យា ព្រមទាំងវិស័យផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយ ឯកឧត្តមឧបកនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រុមហ៊ុន GULF លោក Somsak Chutanan បានបន្តលើកឡើងថា ការចង់បោះទុនវិនិយោគនៅកម្ពុជានេះ គឺដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី