SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន បានចុះអនុស្សរណៈភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមជាមួយគ្នា


កម្ពុជា-ហ្វីលីពីន បានចុះអនុស្សរណៈភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមជាមួយគ្នា
A+ A-

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានចុះអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន កាលពីថ្ងៃទី០៥ ខែកញ្ញានេះ ក្នុងឱកាសដែលមេដឹកនាំកំពូល និងក្រុមអ្នកជំនួញនៃប្រទេសទាំងពីរ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។

ការចុះអនុស្សរណ:យោគយល់នេះ ត្រូវបានធ្វើឡើរវាងអ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជា ជាមួយលោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។

អនុស្សរណៈយោគយល់រវាងភាគីទាំងពីរ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា ដោយក្នុងនោះមាន៤ចំណុច៖ ទី១. សិក្សា និងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយសក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូឌែល ធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យមនិងធំ។ ទី២. កំណត់នូវតម្រូវការធុរកិច្ច ដើម្បីអភិវឌ្ឍន៍កាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវ អង្ករ និងផលិតផល និងសេវាកម្ម កសិកម្មផ្សេងទៀត។ ទី៣. លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ស្រូវអង្ករ និងទី៤. ជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានា នូវបរិយកាសកសិធុរកិច្ចប្រកបដោយចីរភាព។

ក្នុងពីធីចុះហត្ថលេខាដើម្បីជំរុញនិងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ដែលធ្វើឡើងក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ីនោះ ក៏មានវត្ថមានសម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូនេះផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599