SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលផលិតភាពជាតិ និងអង្គការ APO ជំរុញការប្រើប្រាស់ឧបករណ៍ផលិភាពក្នុងវិស័យសាធារណៈ


មជ្ឈមណ្ឌលផលិតភាពជាតិ និងអង្គការ APO ជំរុញការប្រើប្រាស់ឧបករណ៍ផលិភាពក្នុងវិស័យសាធារណៈ
A+ A-

ភ្នំពេញ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា សហការជាមួយអង្គការផលិតភាពអាស៊ី (APO) បានរៀបចំសិក្ខាសាលាស្តីពី «ផលិតភាព និងការគ្រប់គ្រងសមិទ្ធិកម្មក្នុងវិស័យសាធារណៈ» ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាពសេវា និងការគ្រប់គ្រងសមិទ្ធកម្មក្នុងវិស័យសាធារណៈ។

សិក្ខាសាលា ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ២៦ រូប និងអ្នកជំនាញអន្តរជាតិចំនួន ២រូប ជាគ្រូឧទ្ទេសមកពីអង្គការ APO ។

កម្មវិធីនេះផ្តោតលើការប្រើប្រាស់គោលការណ៍ និងឧបករណ៍ផលិតភាព ដើម្បីជួយស្ថាប័នសាធារណៈកំណត់សមិទ្ធិកម្មឱ្យបានច្បាស់ វាស់វែងលទ្ធផល កែលម្អដំណើរការការងារ និងប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព។ គោលដៅចុងក្រោយគឺធ្វើឱ្យស្ថាប័នសាធារណៈអាចផ្តល់សេវាបានកាន់តែលឿន មានតម្លាភាព ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរជន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកអង្គការផលិតភាពអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា៖ «ផលិតភាពក្នុងវិស័យសាធារណៈ មិនមែនគ្រាន់តែធ្វើការឱ្យបានច្រើនជាងមុនទេ ប៉ុន្តែគឺធ្វើការឱ្យបានប្រសើរជាងមុន ប្រើធនធានឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់លទ្ធផលដែលប្រជាពលរដ្ឋអាចមើលឃើញ និងទទួលបានផលជាក់ស្តែង។ សេវាសាធារណៈដែលមានគុណភាព លឿនរហ័យ មានតម្លាភាព និងអាចទុកចិត្តបាន គឺជាមូលដ្ឋានសំខាន់នៃស្ថាប័នរដ្ឋដែលមានប្រសិទ្ធភាព និងសេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែង។»

ឯកឧត្តមបានបន្ថែមថា ការលើកកម្ពស់ផលិតភាពក្នុងវិស័យសាធារណៈ ក៏មានឥទ្ធិពលផ្ទាល់ទៅលើបរិយាកាសធុរកិច្ចផងដែរ ដោយសារការធ្វើសាមញ្ញកម្មនីតិវិធី សេវាឌីជីថល និងការផ្តល់សេវាដែលមានប្រសិទ្ធភាព អាចកាត់បន្ថយពេលវេលា និងថ្លៃដើមសម្រាប់សហគ្រាស និងអ្នកវិនិយោគ។

មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជាមានបេសកកម្មជំរុញលើកកម្ពស់ផលិតភាពក្នុងវិស័យសាធារណៈ និងឯកជន តាមរយៈការបណ្តុះបណ្តាល ការប្រឹក្សាយោបល់ ការស្រាវជ្រាវ និងការផ្សព្វផ្សាយឧបករណ៍ និងវិធីសាស្ត្រផលិតភាព។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី